kalib9

ជីវិតមានស្នេហាមិនប្រាថ្នាការបាត់បង់ តែក៏ត្រូវហ៊ានទទួលស្គាល់ថានឹងអាចបាត់បង់នៅថ្ងៃណាមួយដែរ

“ជីវិតមានស្នេហាមិនប្រាថ្នាការបាត់បង់ តែក៏ត្រូវហ៊ានទទួលស្គាល់ថានឹងអាចបាត់បង់នៅថ្ងៃណាមួយដែរ”។

សេចក្ដីភ័យខ្លាចចំពោះការបាត់បង់ស្នេហា គឺជាកិរិយានៃភាពអាត្មានិយមរបស់មនុស្ស។ ពេលខ្លះអ្នកត្រូវអង្គុយចុះ ឱនឱ្យទាប ដើម្បីឱ្យមនុស្សដែលអ្នកស្រលាញ់មើលឃើញមនុស្សដែលអាចផ្ដល់សុភមង្គលដល់គេបានពិតប្រាកដ។

បើអ្នកសុខចិត្តឈឺចាប់ជំនួសមនុស្សដែលអ្នកស្រលាញ់ នោះក៏មិនគួរឱ្យមនុស្សដែលអ្នកស្រលាញ់ឈឺចាប់ជាមួយអ្នកទៀតដែរ។

“មានតែមនុស្សដែលស្រលាញ់ស្មោះប៉ុណ្ណោះ ដែលអាចចងចាំគ្រប់យ៉ាងបានល្អទាំងអស់”។

មនុស្សដែលស្មោះត្រង់តែងតែរងសេចក្ដីឈឺចាប់ ហើយមនុស្សដែលមិនចេះឈឺចាប់គឺអ្នកដែលមានចិត្តក្បត់។ ជំងឺស្នេហាកើតឡើងមិនថាចំពោះអ្នកដោះស្រាយវិបត្តិស្នេហា ឬមនុស្សធម្មតានោះទេ។​

ទឹកល្អក់ត្រូវការពេលវេលាឱ្យថ្លាវិញ។ ចំណែកអ្នកខូចចិត្តរឿងស្នេហាក៏ត្រូវការពេលវេលាដើម្បីព្យាបាលនូវការឈឺចាប់ដូចគ្នា៕

ដកស្រង់ចេញពីសៀវភៅ ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ ទំព័រ ១១២

ប្រភព៖ សៀវភៅជីវិត

Loading...