kalib9

សង្គមដូចកំពុងតែប្រាប់ថា បើយើងចង់មានគ្រប់យ៉ាងគឺត្រូវមានលុយ មានឡាន មានទ្រព្យរបស់ល្អៗប្រើប្រាស់ទាន់សម័យ

#លុយ

នៅក្នុងសង្គមលុយនិយម បើយើងគ្មានលុយ យើងគ្មានសិទ្ធបើកមាត់និយាយ។ បើយើងគ្មានលុយ ទោះជាប្រឹងស្រែកឲ្យបែកបំពង់កផងក៏គ្មានអ្នកណាឮដែរ។ បើគ្មានលុយ ទោះជាយើងចង់ខ្ជាក់ពាក្យល្អត្រឹមត្រូវចេញមកក៏គ្មាននរណាចង់ស្ដាប់ដែរ។

សង្គមបានបង្រៀនឱ្យមនុស្សខ្លាចក្រហើយម្នាក់ៗដោយសារតែចង់មានបាន ពេលខ្លះក៏ភ្លេចគិតដល់ផលប៉ះពាល់ទៅលើអ្នកដទៃ។ សង្គមហាក់ដូចជាកំពុងតែបង្រៀនឱ្យមនុស្សដឹងថា បើគ្មានលុយទេ ពួកយើងគឺជាអ្នកចាញ់ បើគ្មានលុយជំងឺរបស់យើងនឹងឈ្នះយើង បើគ្មានលុយទេទឹកមាត់យើងក៏មិនប្រៃ បើគ្មានលុយសំឡេងយើងនឹងចុះខ្សោយ…។

សង្គមដូចកំពុងតែប្រាប់ថា បើយើងចង់មានគ្រប់យ៉ាងគឺត្រូវមានលុយ មានឡាន មានទ្រព្យរបស់ល្អៗប្រើប្រាស់ទាន់សម័យ ហើយបើយើងអត់មានទេ យើងនឹងត្រូវបានសង្គមនេះទាត់ឱ្យប៉ើងទៅកៀនជញ្ជាំង។

នៅពេលមានលុយខុសក៏នឹងប្រែជាត្រូវ ឈឺក៏នឹងឆាប់ជា មានគេរាប់រកច្រើនហូរហែ មានលុយគឺមានគេស្គាល់មុខច្រើន ។ ប្រហែលដោយសារមូលហេតុអស់ទាំងនេះហើយ ដែលធ្វើឱ្យយើងម្នាក់ៗខំប្រឹងស្ទើរខ្សោះខ្យល់គ្មានថ្ងៃលស់សោះ។

បើគិតៗទៅ លុយវាគ្រាន់តែជាក្រដាសដែលផលិតដោយម៉ាស៊ីនប៉ុណ្ណោះ ហើយដែលម៉ាស៊ីននោះ វាត្រូវបានបង្កើតឡើងដោយប្រើខួរក្បាលរបស់មនុស្សប៉ុន្មាននាក់សោះ ប៉ុន្តែទីបំផុតមនុស្សគ្រប់គ្នាប្រើខួរក្បាលផង ប្រើកម្លាំងផងដើម្បីរកបានលុយមកផ្គត់ផ្គង់ជីវិត និងក្រុមគ្រួសារ…៕

ដកស្រង់ចេញពីសៀវភៅ វិញ្ញាសាជីវិត បោះពុម្ពលើកទី២ ទំព័រ ១៦៦
រក្សាសិទ្ធិ៖ សៀវភៅជីវិត

Loading...